អស់អ្នកដែលនៅខាងព្រះ តែងតែនឹកចាំពីថ្ងៃឈប់សម្រាក ដែលជាបញ្ញត្តិរបស់ព្រះ ហើយញែកចេញជាបរិសុទ្ធ។ ផ្ទុយទៅវិញ ពួកអ្នកដែលនៅខាងសាតាំង តែងប្រឆាំងនឹងថ្ងៃឈប់សម្រាក ដែលជាព្រះហឫទ័យរបស់ព្រះ ហើយព្រះគម្ពីរបានចែងទុកហើយថា នៅទីបំផុត ពួកគេនឹងបញ្ឆោតលោកិយទាំងមូល ឱ្យធ្លាក់ទៅក្នុងសេចក្តីវិនាស។
រាស្ត្ររបស់ព្រះ ដែលឈរនៅខាងព្រះ តែងតែកាន់តាមបញ្ញត្តិរបស់ព្រះជានិច្ច។ សាវកយ៉ូហាន បានហៅអស់អ្នកដែលតាមកូនចៀម ទៅគ្រប់កន្លែងដែលទ្រង់យាងទៅថាជា «ពួកបរិសុទ្ធ» ហើយបានបញ្ជាក់ថា ពួកគេគឺជាអស់អ្នកដែលបង្ហាញការអត់ធ្មត់ ដោយកាន់តាមបញ្ញត្តិរបស់ព្រះ រហូតដល់ចុងបំផុត។
«នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ» វិវរណៈ ១៤:១២
«ចូរឱ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» និក្ខមនំ ២០:៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន