មនុស្សមួយចំនួនចាត់ទុកព្រះគម្ពីរថា គ្រាន់តែជាសៀវភៅប្រវត្តិសាស្ត្រ ឬជាទេវកថារបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ទោះយ៉ាងណា ព្រះគម្ពីរ គឺជាសៀវភៅដែលចំណាស់បំផុតក្នុងពិភពលោក ដែលចែងទុកនៅជំនាន់ផ្សេងៗគ្នា ដោយមនុស្សរាប់សិបនាក់ដែលមានតួនាទី និងវ័យខុសៗគ្នា ជាង១៦០០ឆ្នាំ។ រឿងដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ អ្វីគ្រប់យ៉ាងដែលបានចែងក្នុងរយៈពេលជាង ១៦០០ឆ្នាំ មានទំនាក់ទំនង ជាទំនាយ និងការបំពេញ។
ក្នុងចំណោមកំណត់ត្រាជាច្រើនក្នុងព្រះគម្ពីរ សូមយើងសិក្សាទំនាយអំពីស្ដេចស៊ីរូស និងការបំពេញ។ ស្តេចស៊ីរូស គឺជាអ្នកតាំងឡើងចក្រភពពើស៊ី និងជាត្រួតត្រាលើភាគបូព៌ា។ សូមយើងពិនិត្យមើលស្នារដៃដ៏អស្ចារ្យរបស់គាត់ ដែលបានចែងទុកក្នុងព្រះគម្ពីរ។
«ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានបន្ទូលដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឱ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា» អរ ១:២-៣
ហេតុអ្វីស៊ីរូសដែលជាស្ដេចប្រទេសពើស៊ី សរសើរតម្កើងព្រះរបស់ជនជាតិអ៊ីស្រាអែល ហើយបានរំដោះជនជាតិអ៊ីស្រាអែលដូច្នេះ? ស្តេចស៊ីរូសបានឃើញឈ្មោះរបស់គាត់ចែងទុកក្នុងព្រះគម្ពីរអេសាយ ដែលបានចែងទុកប្រហែល១៧០ឆ្នាំ មុនពេលគាត់បានរំដោះជនជាតិអ៊ីស្រាអែល។
«ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឱ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន … អញនឹងឱ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឱ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ» អេសាយ ៤៥:១-៣
ស្តេចស៊ីរូសបានយល់ដឹងថា ព្រះបានជួយគាត់ក្នុងការចាប់យកបាប៊ីឡូន ហើយគាត់បានរំដោះ ជនជាតិអ៊ីស្រាអែលឱ្យមានសេរីភាព ដូចដែលមានទំនាយក្នុងព្រះគម្ពីរ។ ជាលទ្ធផល ស្តេចស៊ីរូស ត្រូវបានគេសរសើរនៅសព្វថ្ងៃនេះថា ជាស្តេចពីសម័យបុរាណ ដែលបានដោះលែងទាសករ និងទទួលស្គាល់សេរីភាពខាងសាសនា។ ព្រះគម្ពីរក៏មានទំនាយផងដែរ អំពីការប្រសូតរបស់ព្រះយេស៊ូវ ជាបុត្រ១ នៅប្រហែល៧០០ឆ្នាំមុនពេលទ្រង់យាងមកផែនដី។
«… មើល នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រា១ ហើយនឹងឱ្យព្រះនាមថា អេម៉ាញូអែល» អស ៧:១៤
យាងតាមទំនាយនេះ ព្រះបានប្រសូតមកជាព្រះយេស៊ូវ តាមរយៈរូបកាយរបស់នាងម៉ារា ដែលជាស្រីព្រហ្មចារីម៉ារី(មថ ១:១៨-២៣)។ លើសពីនេះ ព្រះគម្ពីរបានទាយយ៉ាងលម្អិត អំពីការរងទុក្ខដែលព្រះយេស៊ូវនឹងទទួល។
«ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល …តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឱ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឱ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» អស ៥៣:៣-៥
យោងតាមទំនាយនេះ ព្រះយេស៊ូវត្រូវគេចាក់ដោយលំពែង ហើយត្រូវគេវាយដំ(មថ ២៧:២៦-៣៥, យហ ១៩:៣៤) ទោះមិនមានអ្នកយល់ពីទំនាយក្នុងព្រះគម្ពីរក៏ដោយ ក៏ទំនាយទាំងនោះបានបំពេញទាំងអស់ ដូចដែលបានចែងទុក។
ដូច្នេះ ទើបព្រះគម្ពីរព្រមានយើងថា កុំឱ្យមើលងាយទំនាយឡើយ(១ថស ៥:២០) នោះក៏ព្រោះតែយើងមិនអាចទទួលសង្គ្រោះបានឡើយ បើយើងមើលងាយទំនាយនៃព្រះគម្ពីរ។ ដូចដែលទំនាយជាច្រើនត្រូវបានបំពេញដូចដែលបានចែងទុក ដូច្នេះទំនាយដែលនៅសល់ក៏នឹងត្រូវបំពេញជាមិនខាន។
«ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឱ្យភ័យ នឹងទីសំគាល់យ៉ាងធំពីលើមេឃផង» លក ២១:១១
ព្រះគម្ពីរប្រាប់យើងថា ត្រូវឱ្យរត់ទៅក្រុងស៊ីយ៉ូន ដើម្បីទទួលសេចក្តីសង្គ្រោះ នៅពេលសេចក្តីវេទនា និងការបំផ្លាញយ៉ាងធំចុងក្រោយមកដល់។
«… ចូរមូលគ្នាមក … ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឱ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្ដីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង» យរ ៤:៥-៦
ស៊ីយ៉ូនដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់ព្រះ គឺជាទីពំនាក់នៃសេចក្តីសង្គ្រោះ ដែលព្រះបានសន្យា(អស ៣៣:២០) សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ គឺជាព្រះវិហារតែមួយគត់នៅក្នុងពិភពលោក ដែលរក្សាបុណ្យរបស់ព្រះ យោងតាមសេចក្តីបង្រៀននៃព្រះគម្ពីរ គឺជាស៊ីយ៉ូន។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន