មនុស្សប្រើ "ខ្សែកូនតឹង" ដើម្បីបញ្ជាក់ថា តើអាគារកំពុងត្រូវបានសាងសង់
យ៉ាងត្រង់ឬទេ។ ដូចគ្នាផងដែរ ព្រះក៏ស្ទង់មើលថា តើកូនៗសាងសង់ផ្ទះនៃ
សេចក្តីជំនឿយ៉ាងត្រឹមត្រូវឬទេ។ ហើយពេលស្ទង់មើលនោះ ព្រះប្រទាន
ការរងទុក្ខវេទនា ដូចជាយ៉ូប សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ
ប៉ុន្តែ ក៏តែងតែប្រទានព្រះពរជាមួយគ្នាដែរ។
ព្រះអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌ បានបង្រៀនសមាជិកដែលកំពុង
សាងសង់ផ្ទះនៃសេចក្តីជំនឿថា នៅពេលដែលព្រះល្បងលលោកិយទាំងមូល
ទ្រង់នឹងពិនិត្យមើលពាក្យសម្តី ការប្រព្រឹត្ត និងចិត្តរបស់មនុស្ស ហើយចាក់
សេចក្តីវេទនាលើមនុស្សគ្មានសេចក្តីជំនឿ ដែលត្អូញត្អែរ និងរអ៊ូរទាំ ថែមទាំង
បានមានបន្ទូលប្រាប់ថា ត្រូវតែគិតពីស្ថានសួគ៌ និងព្រះជានិច្ច មិនថាមាន
ស្ថានភាពណាក៏ដោយ។
រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ … មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ
[អេម៉ុស ៧:៧-៨]
ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត
[វិវរណៈ២:២៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន