គេឌានជាអ្នកតូចបំផុតក្នុងពួកផ្ទះរបស់គាត់ ហើយមកពីពូជអម្បូរតូចជាងគេ
ក្នុងពូជអម្បូរអ៊ីស្រាអែល ប៉ុន្ដែគាត់បានកម្ចាត់ពួកម៉ាឌាន១៣៥,០០០នាក់
ដោយមានទាហានចំនួន៣០០នាក់ តាមរយៈការស្ដាប់តាមព្រះបន្ទូលព្រះ។
ម៉ូសេ និងយ៉ូស្វេក៏បានឈ្នះក្នុងចម្បាំងនឹងសាសន៍អាម៉ាលេក ដោយស្ដាប់
តាមព្រះបន្ទូលព្រះដែរ។ ដូចគ្នាដែរ សព្វថ្ងៃនេះ ការទទួលជ័យជម្នះក្នុងគ្រប់
ស្ថានភាព គឺកើតចេញពីការជឿលើជំនួយរបស់ព្រះ និងការស្ដាប់បង្គាប់ព្រះ។
ដូចហោរាអេសាយបានមានទំនាយថា "ព្រះនឹងធ្វើឱ្យអ្នកតូចបំផុត ត្រឡប់ជា
សាសន៍១យ៉ាងពូកែ" អស់អ្នកដែលយល់ដឹងថា អ្វីៗគ្រប់យ៉ាងនៅផែនដីនេះ
កំពុងត្រូវបានសម្រេចតាមផែនការរបស់ព្រះ ហើយស្ដាប់បង្គាប់ព្រះបន្ទូល
របស់ព្រះទោះក្នុងរឿងតូចតាចក៏ដោយ នោះនឹងទទួលព្រះពរ។
រួចលោកទូលទ្រង់ថា … មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់
ពួកចៅហ្វាយ ៦:១៥-១៦
ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមរដកនៅជាដរាប គេជាមែកដែលអញបានផ្សាំ ជាការដែលដៃអញបានធ្វើ ដើម្បីឲ្យអញបានដំកើងឡើង អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់
អេសាយ ៦០:២១-២២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន