ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ បានបង្ហាញគំរូក្នុងការសង្គ្រោះមនុស្សជាតិឱ្យរួចពីបាប តាមរយៈការផ្សព្វផ្សាយ។ ទ្រង់បានប្រទានបេសកកម្មជាអ្នកបម្រើនៃសញ្ញាថ្មីដល់យើង ដោយមានព្រះបន្ទូលថា "ចូរសង្គ្រោះពិភពលោកចុះ"។ ដូច្នេះ យើងមិនត្រូវធ្វើដូចជាអេសាវ ដែលធ្វើអ្វីតាមចិត្តចង់នោះឡើយ ប៉ុន្តែត្រូវធ្វើដូចជាយ៉ាកុប ដែលធ្វើអ្វីដែលត្រូវធ្វើជាមុនសិន ទើបយើងអាចទទួលព្រះពរដែលព្រះប្រទានឱ្យបាន។
លទ្ធផលរវាងអស់អ្នកដែលបានធ្វើកិច្ចការដែលខ្លួនត្រូវធ្វើ និងអ្នកដែលមិនបានធ្វើដូច្នោះ គឺខុសគ្នាត្រង់ការទៅស្ថានសួគ៌ និងស្ថាននរក។ ដូចជាកិច្ចការដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធ តែងតែនៅជាមួយពួកសាវក ដែលបានរស់នៅដោយផ្សព្វផ្សាយដូចព្រះយេស៊ូវ នោះកាតព្វកិច្ចរបស់យើងនៅពេលនេះ គឺត្រូវប្រកាសពីសេចក្ដីសង្គ្រោះរបស់ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា។
«ដែលទ្រង់បានប្រោសឱ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឱ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឱ្យមានជីវិតវិញ» កូរិនថូសទី២ ៣:៦
«តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឱ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក» ម៉ាកុស ១:៣៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន