ថ្ងៃដែលព្រះឱ្យផ្លុំត្រែនៃការប្រែចិត្ត ដើម្បីរៀបចំថ្ងៃឱ្យបានធួននឹងបាប
ត្រូវនឹងថ្ងៃ១០ ខែទី៧ តាមប្រតិទិនបរិសុទ្ធ ដែលជាពេលម៉ូសេបានទទួល
ក្រឹត្យទាំង១០ប្រការជាលើកទី២ គឺជា "បុណ្យផ្លុំត្រែរំឭក" ត្រូវនឹងថ្ងៃ១
ខែទី៧ តាមប្រតិទិនបរិសុទ្ធ។
បុណ្យផ្លុំត្រែរំឭក គឺជាបុណ្យដែលជម្រុញការប្រែចិត្តដល់មនុស្សជាតិដែលត្រូវ
បណ្តេញចេញមកផែនដីនេះ ក្រោយពីបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌
ដែលមិនអាចអត់ទោសឱ្យបាន ដោយមានព្រះបន្ទូលថា "ចូរប្រែចិត្តតាមរយៈ
សញ្ញាថ្មី ហើយវិលមកឯព្រះវិញចុះ"។
នៅសព្វថ្ងៃនេះដែលស្ថានសួគ៌ជិតមកដល់ អ្នកដែលបានទទួលសេចក្តីសន្យា
នៃស្ថានសួគ៌ដោយការប្រែចិត្តយ៉ាងពេញលេញ នោះត្រូវតែផ្លុំត្រែអំពីការបូជា
និងសេចក្តីស្រលាញ់របស់ព្រះ ដែលបានប្រទានសង្គ្រោះតាមរយៈសញ្ញាថ្មី
ដើម្បីឱ្យពិភពលោកទាំងមូលបានប្រែចិត្ត ហើយត្រលប់មកឯព្រះអាន់សាំងហុង
និងព្រះមាតាវិញ។
ឱ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ(ខែទីប្រាំពីរ, គកស១៦) នោះជាថ្ងៃឈប់សំរាក សំរាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ
[លេវីវិន័យ ២៣:២៤]
ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ
[ម៉ាកុស ១:១៥]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន