ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងអំណាចនៅលោកិយនេះ មិនស្ថិតស្ថេរទេ នៅចំពោះមុខសេចក្តីស្លាប់ គឺឥតប្រយោជន៍សោះ។
ដូច្នេះ ព្រះអាន់សាំងហុង បានប្រាប់យើងឱ្យរៀបចំ សម្រាប់ពិភពខាងវិញ្ញាណ ដែលមានភាពរីករាយអស់កល្បជានិច្ច។
ដោយសារធាតុពិតរបស់យើង មិនមែនជារូបកាយទេ តែជាព្រលឹងវិញ។ (យ៉ូហាន ៦:៦៣)
ជីវិតដែលមិនស្គាល់ពីពិភពដ៏អស់កល្ប គឺគ្មានន័យអ្វីសោះ។
ជីវិតដ៏ខ្លីរបស់យើងនៅលើផែនដីនេះ គឺជាពេលវេលារៀបចំ សម្រាប់ពិភពដ៏អស់កល្ប។
ដើម្បីទៅកាន់ពិភពខាងវិញ្ញាណដ៏អស់កល្ប តើយើងគួរធ្វើយ៉ាងដូចម្តេច?
ពិភពខាងវិញ្ញាណដ៏អស់កល្ប ដែលគ្មានការឈឺចាប់ ឬសេចក្តីស្លាប់ (វិវរណៈ ២១:៤)
រូបកាយដែលពុករលួយ មិនអាចចូលទៅបានទេ គឺមានតែអ្នកដែលមានជីវិតអស់កល្បប៉ុណ្ណោះ ទើបអាចចូលបាន។ (កូរិនថូសទី១ ១៥:៥០)
អញ្ចឹង តើយើងអាចទទួលជីវិតអស់កល្បបានដោយរបៀបណា?
ពេលបរិភោគសាច់ និងឈាមរបស់ព្រះយេស៊ូវ នោះយើងអាចមានជីវិតអស់កល្បបាន។ (យ៉ូហាន ៦:៥៤)
ទ្រង់បានសន្យាថា នំប៉័ង និងស្រាទំពាំងបាយជូរបុណ្យរំលង គឺជាសាច់ និងឈាមរបស់ទ្រង់។ (ម៉ាថាយ ២៦:២៦)
ដូច្នេះ អ្នកដែលទទួលជីវិតអស់កល្បតាមរយៈបុណ្យរំលង អាចចូលទៅពិភពខាងវិញ្ញាណ ជាកន្លែងដែលអាចធ្វើដំណើរដោយសេរី ក្នុងសាកលលោក។
សូមរំពឹងគិតពីពិភពខាងវិញ្ញាណដ៏អស់កល្ប ជាជាងខ្ជះខ្ជាយជីវិត ដោយផ្តោតលើតែពិភពខាងសាច់ឈាម ហើយរួមចំណែកក្នុងសេចក្តីសន្យានៃជីវិតអស់កល្បដ៏បរិសុទ្ធ(បុណ្យរំលង)។
ពួកជំនុំនៃព្រះ ដែលព្រះគ្រីស្ទលើកទី២ អាន់សាំងហុង បានតាំងឡើង គឺជាព្រះវិហារតែមួយគត់ ដែលរក្សាបុណ្យរំលងសញ្ញាថ្មី។
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន