ព្រះបានកំណត់យក ថ្ងៃ១ ខែទី៧ តាមប្រតិទិនបរិសុទ្ធ ជាបុណ្យផ្លុំត្រែរំឭក ដើម្បីឱ្យនឹកចាំពីថ្ងៃឱ្យបានធួននឹងបាប ដែលជាថ្ងៃរំឭកដល់គ្រាដែលទ្រង់បានអត់ទោសអំពើបាបពួកកូនចៅអ៊ីស្រាអែល ដែលបានធ្លាក់ក្នុងការថ្វាយបង្គំរូបព្រះ ហើយបានប្រទានក្រឹត្យទាំង១០ប្រការជាលើកទី២ដល់ពួកគេ។ ហើយដូចជាការផ្លុំត្រែនៅបុណ្យផ្លុំត្រែរំឭក គឺដើម្បីឱ្យបន្លឺប្រែចិត្ត នោះព្រះយេស៊ូវក៏បានយាងមកផែនដីនេះ ហើយដាស់តឿនមនុស្សជាតិឱ្យប្រែចិត្ត ដោយមានព្រះបន្ទូលថា «ចូរប្រែចិត្តឡើង» ផងដែរ។
ដូចជាយើងបានឃើញ តាមរយៈពាក្យប្រៀបប្រដូចអំពីកូនបង្ហិនទ្រព្យ និងកិច្ចការដែលយ៉ូណាសបានដឹកនាំមនុស្ស ១២០ ០០០នាក់ នៅក្រុងនីនីវេឱ្យទទួលសេចក្ដីសង្គ្រោះ គឺព្រះតែងតែរៀបចំព្រះពរយ៉ាងធំធេងទុកជាស្រេច បន្ទាប់ពីមានកិច្ចការនៃការប្រែចិត្ត។ សព្វថ្ងៃនេះ យើងត្រូវតែប្រែចិត្តឱ្យបានពេញលេញ ដូចជាលោកយ៉ូណាស ទាំងចំពោះភ្នែក និងចិត្តដែលយើងបានបែរទៅរកលោកិយ ហើយត្រូវផ្លុំត្រែប្រកាសដល់ពិភពលោកទាំងមូល ឱ្យត្រលប់មកឯព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាវិញ។
«ឱ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សំរាក សំរាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ»
«ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ»
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន