មនុស្សជាច្រើនជឿថា ដោយគ្រាន់តែទៅព្រះវិហារ នោះពួកគេអាចក្លាយជារាស្ត្រដ៏ពិតរបស់ព្រះបាន។
ទោះយ៉ាងណា ព្រះបែងចែករវាងរាស្ត្រពិត និងរាស្ត្រក្លែងក្លាយ ដោយប្រើច្បាប់នៃជីវិតរបស់ព្រះ។
រាស្ត្រពិតរបស់ព្រះ ដែលមានសញ្ជាតិស្ថានសួគ៌ ត្រូវតែរក្សាថ្ងៃឈប់សម្រាក ដែលរំឭកពីអំណាចនៃអ្នកបង្កើត និងបុណ្យរំលង ដែលរំឭកពីអំណាចនៃអ្នកប្រោសលោះ។
ដូចដែលសាឡូម៉ូន ដែលជាស្តេចដ៏មានប្រាជ្ញា បានប្រើឃ្មុំ និងមេអំបៅ ដើម្បីបែងចែកផ្កាពិត ពីផ្កាក្លែងក្លាយ នោះព្រះបែងចែករាស្ត្រពិតរបស់ទ្រង់ តាមរយៈបញ្ញត្តិរបស់ទ្រង់ ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលងជាដើម។
សព្វថ្ងៃនេះ សមាជិករាប់មិនអស់នៅជុំវិញពិភពលោក រក្សាបញ្ញត្តិរបស់ព្រះ ដែលជាទីសម្គាល់នៃរាស្ដ្ររបស់ព្រះ ដែលបានស្ដារឡើងវិញ តាមរយៈសេចក្តីបង្រៀនរបស់ព្រះអាន់សាំងហុង និងព្រះមាតា។
"ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ ចុងបំផុតរបស់គេជាសេចក្ដីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ …"
ភីលីព ៣:១៨-២០
"ដូច្នេះត្រូវឱ្យរក្សាថ្ងៃឈប់សម្រាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ"
និក្ខមនំ ៣១:១៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន