នៅសួនច្បារអេដែន មានផ្លែដឹងខុសត្រូវ ដែលព្រះមានបន្ទូលថា
«បើឯងស៊ី នោះនឹងត្រូវស្លាប់» និងផ្លៃជីវិតដែលផ្ដល់ជីវិតអស់កល្ប។
ប៉ុន្តែអ័ដាម និងអេវ៉ា បានចាញ់ល្បួងសត្វពស់ ហើយល្មើសនឹងបង្គាប់
របស់ព្រះ ដែលមិនឲ្យបរិភោគផ្លែដែលទ្រង់បានហាមឃាត់។
ជាលទ្ធផល ពួកគេក៏មិនត្រូវអនុញ្ញាតឲ្យបរិភោគផ្លែជីវិតទៀត
ហើយឆ្ពោះទៅរកសេចក្តីស្លាប់។
តួរូបពិតនៃផ្លែជីវិត គឺជាបុណ្យរំលងសញ្ញាថ្មី ដែលយើងបរិភោគ
សាច់ និងឈាមរបស់ព្រះយេស៊ូវ។ ដើម្បីជួយសង្គ្រោះយើង
ពីអំពើបាបដែលបរិភោគផ្លែហាមឃាត់ ជាអំពើបាបដែលសមនឹងស្លាប់
ព្រះបានប្រទានឱកាសម្ដងទៀត ឲ្យបានធ្វើបុណ្យរំលង
គឺឲ្យបានធ្វើបុណ្យនេះនៅខែទី២ តាមប្រតិទិនបរិសុទ្ធវិញ។
បុណ្យរំលងត្រូវលុបបំបាត់ចោលនៅឆ្នាំ៣២៥ ពេលនោះផ្លូវទៅផ្លែជីវិត
ក៏ត្រូវបិទម្ដងទៀត។ តែយោងតាមទំនាយក្នុងព្រះគម្ពីរ
ព្រះអាន់សាំងហុង ជាអ្នកតាំងឡើងសមាគមផ្សព្វផ្សាយពិភពលោក
ពួកជំនុំនៃព្រះ ទ្រង់បានបើកផ្លូវនេះម្ដងទៀត។
…ជប់លៀង…ដោយស្រាទំពាំងបាយជូរសំរាង…
ទ្រង់នឹងបំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប…
នៅគ្រានោះ គេនឹងពោលថា មើល នេះជាព្រះនៃយើងរាល់គ្នា… អេសាយ ២៥:៦-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន