ព្រះបានរំដោះម៉ូសេ និងពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ តាមរយៈអំណាច នៃបុណ្យរំលង ហើយបានឱ្យពួកអ៊ីស្រាអែលរក្សាបុណ្យរំលងនៅមុខកាណាន ដែលខានរក្សាអស់៣៨ឆ្នាំ។ សូម្បីតែ ព្រះយេស៊ូវក៏បានយាងមកផែនដីនេះ ប្រទានជីវិតអស់កល្បដល់មនុស្សជាតិ តាមរយៈបុណ្យរំលងសញ្ញាថ្មី។ តាមរយៈនេះ យើងអាចស្គាល់បានថា "បុណ្យរំលង" គឺជាបញ្ញត្តិដ៏សំខាន់ ដែលយើងចាំបាច់ត្រូវរៀនពីពួកឰយុកោ។
ព្រះអាន់សាំងហុងបានឱ្យស្គាល់អំពីបុណ្យរំលងសញ្ញាថ្មីដែលខានរក្សា អស់១៦០០ឆ្នាំ ហើយសមាជិកពួកជំនុំនៃព្រះរក្សាបុណ្យរំលលយ៉ាងបរិសុទ្ធ នៅក្រោមការដឹកនាំរបស់ព្រះមាតា នោះក៏ព្រោះតែនៅក្នុងបុណ្យរំលង មានព្រះពរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលឱ្យយើងក្លាយជាកូនរបស់ព្រះ។
បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឱ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចំរើនផង យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឱ្យយកចិត្តទុកដាក់នឹងសេចក្តី ដែលពួកឰយុកោគេបានស្វែងរកឱ្យចេះចុះ
[យ៉ូប ៨:៥-៨]
នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឱ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា … នោះព្រះយេស៊ូវទ្រង់យកនំបុ័ង … ដោយព្រះបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែង … ដោយព្រះបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប
[ម៉ាថាយ ២៦:១៧-២៨]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន