ទេវតាលូស៊ីហ្វើរ និងស្តេចក្រុងទីរ៉ុស ដែលបានមានឋានៈដ៏មានសិរីល្អនៅ
ស្ថានសួគ៌ ចង់តម្កើងបល្ល័ង្ករបស់ខ្លួន ឱ្យបានខ្ពស់ជាងបល្ល័ង្ករបស់ព្រះ
ដូច្នេះ គេបានក្បត់ ហើយបះបោរនឹងព្រះ ដោយមានចិត្តធំ។ ដូចគ្នាដែរ
គ្រប់មនុស្សជាតិបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ហើយត្រូវបោះទម្លាក់
មកផែនដីនេះ តម្រូវឱ្យទទួលទណ្ឌកម្មនៃស្ថាននរក ប៉ុន្តែ ព្រះបានក្លាយជា
យញ្ញបូជានៃការលោះបាប សម្រាប់គ្រប់ការថ្វាយបង្គំ ហើយបានប្រទាន
ការផ្តាច់បាប។
ព្រះបានឱ្យទទួលការផ្តាច់បាបដោយឈាមនៃការបូជារបស់សត្វឈ្មោលនិងញី
សម្រាប់ការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច ថ្ងៃឈប់សម្រាក និងបុណ្យ
នីមួយៗ អស់រយៈពេលប្រហែល១៥០០ឆ្នាំ ចាប់ពីជំនាន់ម៉ូសេ រហូតដល់
ជំនាន់ព្រះយេស៊ូវ។ តាមរយៈសញ្ញាចាស់ ព្រះបានឱ្យស្គាល់ពីការបូជា និងសេចក្តីស្រលាញ់របស់ព្រះមាតាដែលជាតួរូបពិតនៃសញ្ញាថ្មី
ហើយបង្ហាញថា ការបូជារបស់ព្រះអាន់សាំងហុង ដែលបានសម្រក់
ព្រះលោហិតនៅលើឈើឆ្កាង គឺជាសេចក្តីស្រលាញ់ចំពោះមនុស្សជាតិ។
… ឱ្យគេយកគោក្រមុំ១ … នោះត្រូវឱ្យម្នាក់ដែលស្អាត ចេញទៅកើបផេះគោនោះ យកទៅដាក់ទុកនៅកន្លែងស្អាត ខាងក្រៅទីដំឡើងត្រសាល ផេះនោះត្រូវទុកសំរាប់ពួកកូនចៅអ៊ីស្រាអែល ដើម្បីនឹងធ្វើជាទឹកញែកជាស្អាត នេះគឺជាដង្វាយលោះបាប
[ជនគណនា ១៩:២-៩]
បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សំរាប់ជាដង្វាយលោះបាប
[ជនគណនា ១៥:២៧]
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឱ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញចេញនោះ ក៏ដោយព្រោះអំពើរំលងដល់ឯងរាល់គ្នាដែរ
[អេសាយ ៥០:១]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន