ក្រិត្យវិន័យទាំង១០ប្រការលើកដំបូង ដែលម៉ូសេបានទទួល បានបំបែកទៅ ដោយសារជនជាតិអ៊ីស្រាអែលថ្វាយបង្គំកូនគោមាស។
បន្ទាប់ពីជនជាតិអ៊ីស្រាអែលបានយល់ដឹងពីអំពើបាបរបស់ខ្លួន ហើយបានប្រែចិត្ត ម៉ូសេបានចុះមកជាមួយនឹងក្រិត្យវិន័យទាំង១០ប្រការជាលើកទី២ ដែលព្រះបានប្រទានដល់ពួកគេ ជាទីសម្គាល់នៃការអត់ទោសបាប។
នេះបានក្លាយជាប្រភពដើមនៃថ្ងៃឱ្យបានធួននឹងបាប។
ពេលមនុស្សប្រព្រឹត្តអំពើបាប អំពើបាបនោះត្រូវផ្ទេរទៅឯព្រះ ជាទីសក្ការៈជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃឱ្យបានធួននឹងបាប។
បន្ទាប់ពីសម្ដេចសង្ឃ ចូលទៅក្នុងទីបរិសុទ្ធបំផុត ហើយធ្វើពិធីប្រោះឈាម នោះអំពើបាបក៏បានអត់ទោសឱ្យដែរ។
ដូចគ្នាដែរ សព្វថ្ងៃនេះ ដោយគ្មានព្រះគុណរបស់យេរូសាឡិម ដែលជាទីបរិសុទ្ធបំផុត ពោលគឺព្រះមាតា នោះគ្មានអ្នកណាម្នាក់ អាចសម្រេចការអត់ទោសបាប ឬសេចក្ដីសង្គ្រោះពេញលេញបានឡើយ។
"កាលអើរ៉ុនបានធ្វើឱ្យធួននឹងទីបរិសុទ្ធ ព្រមទាំងត្រសាលជំនុំ និងអាសនារួចហើយ នោះត្រូវនាំពពែ១ដែលនៅរស់នោះមក រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្ដីទុច្ចរិត និងអស់ទាំងសេចក្ដីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថាន ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ"
លេវីវិន័យ ១៦:២០-២២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន