ព្រះគម្ពីរពណ៌នាជំនាន់នេះ តាមទំនាយថា ជាគ្រានៃវិបត្តិដ៏ធំ។
នៅពេលសង្គ្រាមរវាងសាសន៍មួយនឹងសាសន៍មួយ និងគ្រោះមហន្តរាយអាកាសធាតុរាប់មិនអស់កើតឡើង នោះមនុស្សបានបង្កើតគម្រោងគេចទៅទីលំហ ទៅទីជម្រៅនៃមហាសមុទ្រ ឬទៅក្រោមដីដ៏ជ្រៅ។
ទោះយ៉ាងណា ព្រះគម្ពីរចែងទុកថា ក្រៅពីស៊ីយ៉ូន ជាកន្លែងដែលព្រះមាតាគង់នៅ នោះគ្មានទីពឹងជ្រកនៃសេចក្ដីសង្គ្រោះណា ផ្សេងទៀតនោះទេ។
ដូចដែលព្រះបានបង្ហាញ និងការបកស្រាយសុបិនរបស់ស្តេចនេប៊ូក្នេសាដល់ដានីយ៉ែល នោះនៅសព្វថ្ងៃនេះ ទ្រង់បានបង្ហាញថា ទីពឹងជ្រកដែលមានសុវត្ថិភាពបំផុត នៅគ្រានៃសេចក្តីវេទនា គឺជាព្រះមាតា។
ដូចដែលពេលមានគ្រោះថ្នាក់ កូនៗមានអារម្មណ៍ថា មានសុវត្ថិភាពបំផុតពេលនៅក្នុងដៃរបស់ម្តាយ នោះព្រះបានបង្ហាញថា ព្រះមាតា គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត សម្រាប់មនុស្សជាតិ នៅក្នុងសេចក្តីវេទនា។
"ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឱ្យបាត់ពីលើផែនដីទៅ នឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឱ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា"
សេផានា ១:២-៣
"ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឱ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"
ម៉ាថាយ ២៤:៤៨-៥១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន