នៅជំនាន់ម៉ូសេ ព្រះបានសង្គ្រោះពួកអ៊ីស្រាអែលដែលបានរក្សាបុណ្យរំលងចេញពីសេចក្តីវេទនា ប៉ុន្តែព្រះបានដាក់ទោសគ្រប់ផ្ទះរបស់ពួកអេស៊ីព្ទដែលមិនបានរក្សាបុណ្យរំលង។ គឺព្រះបានឱ្យស្គាល់ អំពីផ្លូវដែលអាចទទួលសង្គ្រោះពីសេចក្តីវេទនា និងទទួលជីវិតអស់កល្ប នៅជំនាន់នេះ។
ថ្ងៃដែលមនុស្សជាតិទទួលសាច់ និងឈាមរបស់ព្រះ ហើយត្រូវបានបោះត្រាថាជាកូនរបស់ព្រះ និងថ្ងៃដែលទទួលព្រះពរនៃជីវិតអស់កល្ប និងការផ្តាច់បាបពីអំពើបាបនៅស្ថានសួគ៌ គឺជាថ្ងៃ "បុណ្យរំលងសញ្ញាថ្មី"។ដូច្នេះ ព្រះមានព្រះទ័យចង់ឱ្យលោកិយទាំងមូលបានរក្សាបុណ្យរំលងហើយទទួលសង្គ្រោះ ដូច្នេះ ទ្រង់បានប្រទានឱកាសម្តងទៀតឱ្យអាចរក្សាបុណ្យរំលងលើកទី២ នៅថ្ងៃ១៤ ខែទី២ តាមប្រតិទិនបរិសុទ្ធ។
ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា … ត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែ ហើយនឹងបន្លែល្វីង … មនុស្សណាដែល … ខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
[ជនគណនា ៩:១០-១៣]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន