អ្នកដែលជឿលើព្រះ ត្រូវតែរក្សាបុណ្យបារាំតាមសេចក្ដីបង្រៀនរបស់ព្រះ។ នោះក៏ព្រោះតែព្រះបានមានបន្ទូលតាមរយៈហោរាសាការីថា ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលរក្សាបុណ្យបារាំ ហើយនឹងដាក់ទោសដល់អ្នកដែលមិនរក្សាបុណ្យបារាំ។
នៅការយាងមកលើកទី១ ព្រះយេស៊ូវបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ហើយនៅការយាងមកលើកទី២ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ប្រទានព្រះវិញ្ញាណបរិសុទ្ធ នៅបុណ្យបារាំ។ ទំនាយក្នុងព្រះគម្ពីរដែលថា "ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីប្រទានទឹកជីវិត" "ទឹករស់នឹងហូរចេញពីក្រុងយេរូសាឡិម" និងទំនាយដែលថា "ទន្លេទឹកជីវិតហូរចេញពីបល្ល័ង្កនៃព្រះ" សុទ្ធតែជាទំនាយដែលថា ព្រះមាតាស្ថានសួគ៌យេរូសាឡិមនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីបង្រៀនដែលនាំទៅដល់ជីវិត។
រីឯបុណ្យរបស់សាសន៍យូដា ដែលហៅថាបុណ្យបារាំនោះជិតដល់ហើយ … នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះយេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា … អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ តែសេចក្តីនេះ គឺទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល … យ៉ូហាន ៧:២-៣៩
ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ វិវរណៈ ២២:១៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន