លក្ខណៈសម្បត្តិដែលអាចចូលនគរស្ថានសួគ៌បាន គឺជារបស់អស់អ្នកដែលធ្វើតាមព្រះហឫទ័យព្រះប៉ុណ្ណោះ។ ព្រះគម្ពីរ គឺជាសារនៃសេចក្ដីសង្គ្រោះរបស់ព្រះ ចំពោះមនុស្សជាតិទាំងអស់ ដោយបានចែងទុកដោយពួកហោរា ដែលបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ទាំងកត់ត្រាព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះទើបព្រះបង្គាប់ថា "មិនត្រូវបន្ថែម ឬដកអ្វី ចេញពីព្រះបន្ទូលនោះឡើយ"។
នៅក្នុងព្រះគម្ពីរ បានរៀបរាប់ពីព្រះ ប្រហែល២៥០០ដង ជាទម្រង់ពហុវចនៈ មិនមែនជាទម្រង់ឯកវចនៈទេ។ លើសពីនេះ ព្រះគម្ពីរធ្វើបន្ទាល់ថា ដូចដែលមានម្តាយនៅក្នុងពិភពរុក្ខជាតិ និងពិភពនៃសត្វ ដែលបានបង្កើតមកតាមព្រះហឫទ័យរបស់ព្រះ នោះក៏មានព្រះមាតាដែលប្រទានជីវិតអស់កល្បនៅនគរស្ថានសួគ៌ដែរ ហើយក៏មានគ្រួសារស្ថានសួគ៌ខាងវិញ្ញាណរបស់យើងផងដែរ។
ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឱ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត កូរិនថូសទី២ ៦:១៧-១៨
តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា កាឡាទី ៤:២៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន