ព្រះវិហារដែលព្រះយេស៊ូវបានប្រទានសេចក្ដីសង្គ្រោះ ពេលទ្រង់យាងមកផែនដីនេះ កាលពី២០០០ឆ្នាំមុន ហើយបានតាំងឡើងបុណ្យរំលងសញ្ញាថ្មី និងជាព្រះវិហារដែលមានពួកបរិសុទ្ធព្រះវិហារដើម ដូចជាសាវកប៉ុល ពេត្រុស និងយ៉ូហាន បានចូលរួម គឺជាពួកជំនុំនៃព្រះ។ ទោះយ៉ាងណា នៅប្រហែលសតវត្សទី៤ បញ្ញត្តិរបស់ព្រះត្រូវបានលុបបំបាត់ចោល ហើយទំនៀមទម្លាប់របស់សាសនាដទៃ បានជ្រៀតចូលទៅក្នុងព្រះវិហារ។ ពន្លឺនៃសេចក្ដីសង្គ្រោះបានបាត់បង់ ហើយជំនាន់យុគងងឹត បានចាប់ផ្តើម។
យោងតាមទំនាយនៅក្នុងព្រះគម្ពីរ ព្រះអាន់សាំងហុង បានតាំងឡើងពួកជំនុំនៃព្រះ នៅប្រទេសកូរ៉េ ក្នុងឆ្នាំ១៩៦៤ ហើយបានដឹកនាំព្រះវិហារ ដោយសេចក្តីពិតនៃបុណ្យរំលងសញ្ញាថ្មី ដោយផ្អែកលើព្រះគម្ពីរ និងជើងជញ្ជាំងនៃពួកហោរា។ ទ្រង់បានធ្វើបន្ទាល់ដល់កូនៗរបស់ទ្រង់អំពីព្រះមាតា ដែលបានយាងមកផែនដីនេះ ដើម្បីសង្គ្រោះមនុស្សជាតិ ដោយបន្ទូលថា «ពេត្រុសតាមព្រះយេស៊ូវ ឯខ្ញុំតាមព្រះមាតា»។
ផ្ញើមកពួកជំនុំនៃព្រះ នៅក្រុងកូរិនថូស ជាពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទាំងហៅមកធ្វើជាពួកបរិសុទ្ធ កូរិនថូសទី១ ១:២
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក អេភេសូរ ២:២០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន