បើយើងបំពានសេចក្ដីសន្យារបស់ព្រះ ហើយងាកចេញពីកិរិយាបរិសុទ្ធ និងសេចក្ដីគោរពប្រតិបត្តិ នោះយើងនឹងត្រូវទទួលការជំនុំជំរះ។ នៅពីក្រោយការជំនុំជំរះរបស់ព្រះលើពិភពលោក នៅជំនាន់ណូអេ ជំនាន់សូដុំមនិងកូម៉ូរ៉ា និងជំនាន់ចុងក្រោយនេះ មានចំណុចរួមមួយគឺ មនុស្សបានបោះបង់ចោលព្រះ ហើយក្លាយជារឹងទទឹង អាក្រក់ និងកំផិត។
សព្វថ្ងៃនេះ ដូចណូអេដែរ យើងត្រូវតែមានសេចក្តីជំនឿយ៉ាងមុតមាំ លើអ្វីដែលមិនទាន់ឃើញ។ ដោយជឿលើទំនាយនៃព្រះគម្ពីរថា ព្រះនឹងជំនុំជំរះលោកិយដ៏អាក្រក់ដោយភ្លើង ពួកជំនុំនៃព្រះ បានប្រកាសអំពីបុណ្យរំលងសញ្ញាថ្មី ដែលមានសេចក្តីសន្យារបស់ព្រះ ក្នុងការជួយសង្គ្រោះពិភពលោកពីសេចក្តីវេទនា។
… រួចមកលោកិយត្រូវទឹកនោះជន់លិចបំផ្លាញទៅ តែផ្ទៃមេឃ និងផែនដីនៅជាន់នេះ បានបម្រុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សម្រាប់ឱ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ ពេត្រុសទី២ ៣:៦-៧
នេះជាដំណើររំលង(បុណ្យរំលង)ផងព្រះយេហូវ៉ា … ឈាមនោះនឹងបានជាទីសំគាល់សម្រាប់ឯងរាល់គ្នា នៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ និក្ខមនំ ១២:១១-១៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន