ព្រះយេស៊ូវបានបង្រៀនមនុស្សជាតិ តាមរយៈពាក្យប្រៀបប្រដូចអំពីអ្នកមាន និងឡាសារថា ជីវិតនៅផែនដីនេះ មិនមែនជាទីបញ្ចប់ទេ។ ឡាសារ ទោះគាត់ជាអ្នកក្រីក្រនៅផែនដីក៏ដោយ ក៏គាត់បានរស់នៅក្នុងនាមជាអ្នកសំណាក់ ដោយក្តីសង្ឃឹមស្ថានសួគ៌ ហើយទីបំផុត គាត់ក៏បានរកឃើញសុភមង្គល។
ឯអ្នកមានវិញ បានរស់ក្នុងជីវភាពធូរធារ ប៉ុន្តែរស់នៅជាអ្នកពនេចរ។
គាត់បានបរាជ័យ ក្នុងការរៀបចំខ្លួនសម្រាប់នគរស្ថានសួគ៌ ហើយនៅទីបំផុត ក៏បានរងទុក្ខនៅស្ថាននរក។
ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា បានធ្វើបន្ទាល់ប្រាប់មនុស្សជាតិ អំពីពួកឰយុវកោនៃសេចក្តីជំនឿ ដូចជា អ័ប្រាហាំ និងម៉ូសេ ដែលបាននិយាយថា "យើងជាអ្នកដទៃ និងជាអ្នកសំណាក់ នៅផែនដីនេះប៉ុណ្ណោះ"។
តាមរយៈកំណត់ត្រាទាំងនេះនៅក្នុងព្រះគម្ពីរ ទ្រង់បានបំភ្លឺមនុស្សជាតិទាំងអស់ថា ស្រុកកំណើតពិតរបស់ពួកគេ ដែលត្រូវត្រលប់ទៅវិញ គឺជានគរស្ថានសួគ៌។
"ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្ដីជំនឿ ឥតទទួលសេចក្ដីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ"
ហេព្រើរ ១១:១៣
"កុំឱ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ
ខ្ញុំទៅរៀបកន្លែងឱ្យអ្នករាល់គ្នា …
ប្រយោជន៍ឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ"
យ៉ូហាន ១៤:១-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន