ដោយសារព្រះយេស៊ូវបានយាងមកជាមនុស្ស សោយអាហារដូចមនុស្ស ហើយរស់នៅដូចមនុស្សធម្មតា នោះមនុស្សជាច្រើន មិនបានទទួលស្គាល់ថា ទ្រង់ជាព្រះ នោះឡើយ ហើយបានបដិសេធទ្រង់។ ដូច្នេះហើយ ព្រះគម្ពីរបង្រៀនយើងថា វិញ្ញាណណាដែលទទួលស្គាល់ថា ព្រះយេស៊ូវបានមកក្នុងសាច់ឈាម នោះគឺមកពីព្រះ ឯវិញ្ញាណណាដែលមិនទទួលស្គាល់ថា ព្រះយេស៊ូវបានយាងមកក្នុងសាច់ឈាមទេ នោះជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទ។
នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាបានយាងមក ដើម្បីប្រទានសេចក្ដីសង្គ្រោះដល់មនុស្សជាតិ។ ដើម្បីទទួលព្រះពរនៃសេចក្ដីសង្គ្រោះពីព្រះ មនុស្សជាតិត្រូវបោះបង់គំនិតខ្លួនឯង ហើយជឿលើទំនាយក្នុងព្រះគម្ពីរដែលប្រកាសថា ព្រះនឹងយាងមកក្នុងសាច់ឈាមជាលើកទី២។
ដែលទ្រង់សព្វព្រះហឫទ័យ ឱ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឱ្យបានស្គាល់សេចក្ដីពិត ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ធីម៉ូថេទី១ ២:៤-៥
យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ … យ៉ូហានទី១ ៤:២-៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន