នៅជំនាន់នេះ ព្រះគ្រីស្ទអាន់សាំងហុងបានយាងមកផែនដីនេះ តាមទំនាយ ហើយបានតាំងពួកជំនុំនៃព្រះឡើង។ ទ្រង់បានធ្វើបន្ទាល់ពីព្រះមាតាស្ថានសួគ៌យេរូសាឡិម ដោយបន្ទូលថា "ខ្ញុំតាមព្រះមាតា"។ ដូចដែលបានមានទំនាយ សិរីល្អរបស់ព្រះមាតាស្ថានសួគ៌យេរូសាឡិម បានក្លាយជាពន្លឺនៃក្តីសង្ឃឹម នៅក្នុងពិភពដ៏ងងឹតនេះហើយ។
ពេលសមាជិកបញ្ចេញពន្លឺនៃយេរូសាឡិម ដោយជឿថា នេះគឺជាដំណឹងល្អដែលព្រះកំពុងដឹកនាំ នោះមនុស្សដែលមានភាសា និងវប្បធម៌ផ្សេងៗគ្នា មកពីជុំវិញពិភពលោក កំពុងត្រលប់មកឯក្រុងស៊ីយ៉ូនវិញហើយ។ ចំពោះកូនៗរបស់ទ្រង់ ដែលជឿលើទំនាយ ហើយបញ្ចេញសិរីល្អនៃព្រះមាតាស្ថានសួគ៌យេរូសាឡិម នោះព្រះនឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ដែលថា «គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ»។
ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង អេសាយ ៦០:២-៣
តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យ ហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ ដានីយ៉ែល ៧:១៨
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន