នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបានមានទំនាយក្នុងព្រះគម្ពីរថា នឹងមានចម្បាំងខាងវិញ្ញាណដ៏ធំ រវាងស្ត្រី និងសំណល់ពូជនាង ជាមួយនឹងសាតាំង និងអ្នកដែលដើរតាមវា។ ពេលព្រះញែកអ្នកដែលនឹងទទួលសង្គ្រោះ ចេញពីពួកអ្នកដែលមិនបានទទួលសង្គ្រោះ នោះមានតែអ្នកដែលឈរនៅខាងស្ត្រី ដែលជាព្រះមាតាប៉ុណ្ណោះ ទើបយើងអាចឈ្នះចម្បាំងខាងវិញ្ញាណដ៏ធំ ហើយទទួលព្រះពរនៃសេចក្ដីសង្គ្រោះបាន។
ព្រះអាន់សាំងហុងបានឱ្យយើងស្គាល់យ៉ាងច្បាស់ថា មានព្រះមាតា តាមរយៈប្រព័ន្ធគ្រួសារនៅផែនដី និងដំណើរការនៃការបង្កើតរបស់អេវ៉ា ហើយថា សមាជិកពួកជំនុំនៃព្រះ ដែលជាសំណល់ពូជនាង ត្រូវតែផ្សព្វផ្សាយសិរីល្អរបស់ព្រះមាតាយេរូសាឡិម ទៅកាន់ពិភពលោកទាំងមូល។
នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តិព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ ពេលនោះ នាគក៏ចេញទៅឈរនៅឆ្នេរខ្សាច់ នាមាត់សមុទ្រ (វិវរណៈ ១២:១៨ គកស ២០១៦) វិវរណៈ ១២:១៧
ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឱ្យនៅស្ងៀមឡើយ ហើយកុំឱ្យទ្រង់នៅទំនេរឱ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឱ្យជាទីសរសើរនៅលើផែនដី អេសាយ ៦២:៦-៧
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន