ទោះយូដាស-អ៊ីស្ការីយ៉ុត ជាសិស្សរបស់ព្រះយេស៊ូវក៏ដោយ ក៏គាត់បានផ្ដោតលើទ្រព្យសម្បត្តិ ជាជាងនគរស្ថានសួគ៌។ គាត់បានលួចប្រាក់ ពីក្នុងថង់ប្រាក់ដែលឱ្យគាត់កាន់ ហើយថែមទាំងបានបន្ទោសម៉ារា ពីរឿងប្រើប្រេងក្រអូបទេព្វិរូសុទ្ធ ដើម្បីរៀបចំបញ្ចុះសពព្រះយេស៊ូវទៀត។ ដូចដែលប្រវត្តិសាស្ត្ររបស់ដាវីឌ និងអ័ហ៊ីថូផែល ជាស្រមោលនៃទំនាយ នោះយូដាសបានលក់ព្រះយេស៊ូវនឹងប្រាក់៣០រៀល ហើយនៅទីបំផុត បានបំពេញទំនាយនៃការស្លាប់របស់ខ្លួន ដោយការចងក។
ដូចជាយូដាស-អ៊ីស្ការីយ៉ុត ត្រូវល្បួងដោយថង់ប្រាក់ដែលគាត់កាន់ នោះយើងក៏ត្រូវតែប្រុងប្រយ័ត្ន តស៊ូវនឹងការល្បួងរបស់សាតាំង ដែលតែងតែកើតឡើងពីបរិយាកាសជុំវិញខ្លួនយើងដែរ។ យើងត្រូវតែរស់នៅក្នុងសេចក្តីជំនឿដោយពាក្យសម្ដី និងទង្វើដ៏មានព្រះគុណ។ អស់អ្នកដែលដើរតាមផ្លូវទៅនគរស្ថានសួគ៌ ដែលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាដឹកនាំ នឹងថ្វាយសិរីល្អដល់ព្រះ ហើយរីករាយនឹងសិរីល្អអស់កល្បនៅនគរស្ថានសួគ៌។
ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ … ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឱ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន ធីម៉ូថេទី១ ៦:៧-១០
ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង ម៉ាកុស ១៤:២០-២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន