ព្រះបានបង្កើតសាសន៍ស្ថានសួគ៌ ឱ្យមានចិត្តស្រលាញ់ និងឱ្យតម្លៃលើថ្ងៃឈប់សម្រាក បុណ្យរំលង និងបុណ្យទាំង៧ក្នុង៣ដំណាក់កាល ដើម្បីឱ្យពួកគេបានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ទ្រង់។ ដូច្នេះហើយ ចំពោះអស់អ្នកដែលអំពាវនាវដល់ព្រះតែបបូរមាត់ តែបែរជាប្រព្រឹត្តតាមច្បាប់របស់ព្រះអាទិត្យ ជំនួសឱ្យច្បាប់របស់ព្រះវិញនោះ ទ្រង់បានព្រមានពីអំពើបាបរបស់ពួកគេ ដោយមានព្រះបន្ទូលថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ»។
ទោះលោកិយទាំងមូលប្រែប្រួលក៏ដោយ ក៏មានអ្វីមួយដែលមិនចេះប្រែប្រួលឡើយ នោះគឺច្បាប់របស់ព្រះ។ ការដែលធ្វើតាមតម្រាប់របស់ព្រះយេស៊ូវ ដែលបានរក្សាបុណ្យរំលង កាលពី២០០០ឆ្នាំមុន ហើយព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាក៏បានរក្សា នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ គឺជាសេចក្តីជំនឿដ៏ត្រឹមត្រូវដែលទុកព្រះជាទីកណ្ដាល។
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ … នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ ម៉ាថាយ ៧:២១-២៣
តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន … មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន ជនគណនា ៩:១៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន