សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ព្រះបានប្រទានព្រះគម្ពីរដល់យើង ព្រមទាំងបានតាំងឡើងច្បាប់នៃសញ្ញាថ្មី។ ដូចដែលសាឡូម៉ូនអាចកំណត់ថា អ្នកណាជាម្តាយពិត អ្នកណាជាម្តាយក្លែងក្លាយ តាមរយៈសភាវគតិនៃសេចក្តីស្រលាញ់របស់ម្តាយ នោះនៅជំនាន់នេះ ព្រះទទួលស្គាល់អស់អ្នកដែលរក្សាសញ្ញាថ្មី ដែលព្រះបានបង្គាប់ ថាជាកូនរើសតាំងរបស់ទ្រង់ ហើយប្រទានព្រះពរនៃសេចក្ដីសង្គ្រោះដល់ពួកគេ។
សព្វថ្ងៃនេះ ពួកជំនុំនៃព្រះ ធ្វើតាមការណែនាំរបស់ព្រះអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌យេរូសាឡិមថ្មី។ ទ្រង់បានតាំងឡើងសញ្ញាថ្មីដែលបាត់បង់ ដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលងឡើងវិញ ហើយបានប្រទានសេចក្តីបង្រៀនទាំងអស់ ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះដល់ព្រលឹង ដែលជាគោលបំណងនៃសេចក្តីជំនឿរបស់យើង។ ដូច្នេះហើយទើបបានជា មានតែពួកជំនុំនៃព្រះប៉ុណ្ណោះ ដែលមានសេចក្តីសន្យានៃសេចក្ដីសង្គ្រោះ។
ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឱ្យគេវង្វេងចេញ អេម៉ុស ២:៤
ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដោយបានទទួលចុងបំផុតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសេចក្ដីសង្គ្រោះដល់ព្រលឹង ពេត្រុសទី១ ១:៨-៩
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន