ដូចជាអ័ដាម និងអេវ៉ា បានប្រព្រឹត្តអំពើបាប ដោយសារពួកគេភ្លេចក្រិត្យវិន័យរបស់ព្រះថា «កុំឱ្យស៊ីផ្លែដឹងខុសត្រូវឡើយ» នៅពេលដែលយើងភ្លេចក្រិត្យវិន័យរបស់ព្រះ យើងនឹងប្រព្រឹត្តអំពើបាប ហើយទទួលសេចក្តីវេទនា។
សូម្បីតែនៅជំនាន់នេះក៏ដោយ ព្រះមានបន្ទូលថា សេចក្តីវេទនាចុងក្រោយនឹងមកដល់ ពីព្រោះពិភពលោកបានភ្លេចក្រិត្យវិន័យរបស់ព្រះ ថ្ងៃឈប់សម្រាក និងបុណ្យរំលងសញ្ញាថ្មី ហើយមិនបានរក្សាបញ្ញត្តិទាំងអស់។
មនុស្សគឺជាព្រលឹង [ទេវតា] ដែលបានប្រព្រឹត្តអំពើបាបនៅស្ថានសួគ៌ ហើយត្រូវបណ្តេញចេញមកផែនដីនេះ។
ពួកគេអាចត្រលប់ទៅស្ថានសួគ៌វិញបាន ទាល់តែធ្វើតាមព្រះបន្ទូលរបស់ព្រះ ខណៈពេលរស់នៅផែនដីនេះ។
ដូចជាស្តេចហេសេគា បានទទួលព្រះពរ ដោយរក្សាក្រឹត្យវិន័យ [បុណ្យរំលង] តាមព្រះបន្ទូលរបស់ព្រះ។ ពួកជំនុំនៃព្រះ ធ្វើតាមព្រះហឫទ័យរបស់ព្រះ ដោយរក្សាក្រឹត្យវិន័យរបស់ព្រះ ដែលជាសញ្ញាថ្មី។
ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តិទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
ចោទិយកថា ៨:១១
មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ
នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ... ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី ... អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។
ម៉ាថាយ ៧:២១-២៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន