បុណ្យផលដំបូងនៃសញ្ញាចាស់ គឺជាបុណ្យមានព្រះជន្មរស់ឡើងវិញនៃសញ្ញាថ្មី ដូច្នេះ
ត្រូវបំពេញទំនាយនៅថ្ងៃអាទិត្យ។ ក្រោយពីចេញពីអេស៊ីព្ទ ថ្ងៃដែលពួកអ៊ីស្រាអែល
បានឡើងចេញពីសមុទ្រក្រហម គឺជាថ្ងៃទី១ ហើយព្រះបានកំណត់ថ្ងៃនោះ
ជាបុណ្យផលដំបូង ទាំងឱ្យរក្សាជារៀងរាល់ឆ្នាំនៅថ្ងៃក្រោយនៃថ្ងៃឈប់សម្រាក
(ថ្ងៃអាទិត្យ)។ ព្រះយេស៊ូវបានបំពេញទំនាយនៃបុណ្យផលដំបូង ហើយមានព្រះជន្ម
រស់ឡើងវិញនៅថ្ងៃទី១(ថ្ងៃអាទិត្យ)។
តាមទំនាយនៃបុណ្យផលដំបូង ដែលត្រូវគ្រវីកណ្តាប់ដែលជាផលដំបូងថ្វាយដល់ព្រះ
ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញជាផលដំបូងពីពួកអ្នកដែលបានដេកលក់ ហើយបានប្រទានក្តីសង្ឃឹមរស់ឡើងវិញដល់មនុស្សជាតិ។ ពួកជំនុំនៃព្រះមាន
ការយល់ដឹងអំពីនេះ ហើយកំពុងរក្សាបុណ្យមានព្រះជន្មរស់ឡើងវិញជារៀងរាល់ឆ្នាំ។
ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ … នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សំរាក
[លេវីវិន័យ ២៣:៩-១១]
លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗ នោះគេយកគ្រឿងក្រអូប ដែលរៀបចំនោះ
នាំគ្នាទៅឯផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរ
ហើយ តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ … ហេតុអ្វីបានជា
មករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ទ្រង់មានព្រះជន្មរស់
ឡើងវិញហើយ មិនគង់នៅទីនេះទេ
[លូកា ២៤:១-៦]
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន