ដោយមានព្រះហឫទ័យចង់ឱ្យមនុស្សជាតិទាំងអស់បានរស់ ព្រះបានតាំងបុណ្យរំលង ដែលមានសេចក្តីសន្យាដ៏អស្ចារ្យ។ នៅយប់មុនពេលទ្រង់សុគតនៅលើឈើឆ្កាង ទ្រង់បានបន្សល់ទុកបណ្តាំចុងក្រោយដល់យើងថា "អ្នករាល់គ្នាត្រូវតែរក្សាបុណ្យរំលង"។
បុណ្យរំលងដែលព្រះបានបង្គាប់ឱ្យរក្សា មនុស្សមិនអាចលុបចោលតាមអំពើចិត្តបានឡើយ។ ដូចដែលពួកអ៊ីស្រាអែល ដែលធ្វើជាទាសករនៅស្រុកអេស៊ីព្ទយ៉ាងយូរ បានទទួលសេរីភាពតាមរយៈបុណ្យរំលងជាយ៉ាងណា នោះសេចក្តីពិតនៃបុណ្យរំលង ក៏ជាផ្លូវតែមួយគត់ ដើម្បីឱ្យមនុស្សជាតិដែលជាប់ចំណងនៃសេចក្តីស្លាប់ ឱ្យបានទទួលសេរីភាពយ៉ាងនោះដែរ។
ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង … លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ទ្រង់មានព្រះបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត លូកា ២២:៧-១៥
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ «អ្នកណាដែលបរិភោគសាច់ និងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឱ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត» យ៉ូហាន ៦:៥៣-៥៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន