ដូចដែលស៊ីរូសជាស្ដេចពើស៊ី បានរកឃើញទំនាយអំពីខ្លួនគាត់នៅក្នុងព្រះគម្ពីរ ហើយបានរំភើបចិត្តយ៉ាងខ្លាំង រហូតដល់គាត់បានរំដោះជនជាតិអ៊ីស្រាអែលពីការជាប់ជាឈ្លើយ ហើយបានស្អាងព្រះវិហារនៅក្រុងយេរូសាឡិម ដូច្នេះយើងក៏ត្រូវតែជឿលើទំនាយដែលបានចែងទុកក្នុងព្រះគម្ពីរដែរ។ ដោយមានសេចក្តីអំណរដ៏ជ្រាលជ្រៅដូចស៊ីរូស យើងត្រូវតែផ្សព្វផ្សាយដំណឹងល្អ ដែលព្រះបានបង្គាប់មក ដោយអស់ពីចិត្ត និងអស់ពីព្រលឹង។
ដូចដែលព្រះយេស៊ូវបានបង្រៀនតាមរយៈពាក្យប្រៀបប្រដូចអំពីប្រាក់១០ណែន នោះទ្រង់បានសន្យាអនាគតដ៏រុងរឿង ដល់អស់អ្នកដែលកោតខ្លាចព្រះបន្ទូលព្រះ គឺគេនឹងសោយរាជ្យជាមួយទ្រង់នៅអស់កល្បជានិច្ច ដោយរីករាយនឹងសិរីល្អដ៏អស់កល្ប នៅនគរស្ថានសួគ៌ ជាកន្លែងដែលគ្មានសេចក្តីស្លាប់ គ្មានសេចក្តីសោកសង្រេង គ្មានសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។
រួចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ វិវរណៈ ២១:១-៤
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន