ដូចដែលមានសរសេរទុកថា «អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ» ហើយដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឱ្យអ្នកនោះផ្ទុកឈើឆ្កាងខ្លួន ហើយមកតាមខ្ញុំ» នោះទុក្ខលំបាកមួយរយៈខ្លី នឹងកើតមានក្នុងជីវិតរបស់អ្នកដែលរស់នៅ សម្រាប់សិរីល្អនៃនគរស្ថានសួគ៌។
អេសាវ និងយូដាស-អ៊ីស្ការីយ៉ុត បានរស់នៅតាមសាច់ឈាម ដោយដេញតាមសេចក្ដីអំណរខាងអំពើបាប រហូតដល់បាត់បង់ព្រះពរនៃនគរស្ថានសួគ៌ នៅទីបំផុត។ ប៉ុន្តែ ម៉ូសេ យ៉ាកុប ដានីយ៉ែល និងមិត្តភក្តិទាំងបីរបស់គាត់ បានយកឈ្នះលើការលំបាកទាំងអស់ ដោយសារពួកគាត់ឱ្យតម្លៃលើសេចក្តីអំណរខាងស្ថានសួគ៌ខ្លាំងជាង។ ដូចគ្នាដែរ សមាជិកពួកជំនុំនៃព្រះ បានដាក់សេចក្តីសង្ឃឹមទៅលើសេចក្តីអំណរខាងស្ថានសួគ៌ ដែលព្រះបានសន្យា ហើយខំប្រឹងអស់ពីចិត្តក្នុងការប្រកាសប្រាប់ព្រះពរនៃថ្ងៃឈប់សម្រាក និងបុណ្យរំលងសញ្ញាថ្មី តាមសេចក្ដីបង្គាប់របស់ទ្រង់។
ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឱ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ដោយបានរាប់សេចក្តីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ ហេព្រើរ ១១:២៤-២៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន