ជោគជ័យ ឬបរាជ័យនៃកិច្ចការដំណឹងល្អ អាស្រ័យលើថា តើសេចក្តីជំនឿរបស់យើងលើព្រះ ខ្លាំងប៉ុណ្ណា។ ដូចដែលព្រះបានបង្ហាញយើង នៅក្នុងចម្បាំងនៅជំនាន់គេឌាន និងយ៉ូស្វេ នោះអ្នកដែលមានសេចក្តីជំនឿរង្គោះរង្គើតាមបរិយាកាស និងលក្ខខណ្ឌ ត្រូវបានដកចេញពីកងទ័ពរបស់ព្រះ ហើយមានតែអ្នកដែលមានជំនឿមុតមាំលើព្រះប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់ ក្នុងការសរសេរប្រវត្តិសាស្ត្រនៃជ័យជម្នះ។
ព្រះបានដឹកនាំគ្រប់ជំនាន់ តាមរបៀបដែលគ្មានមនុស្សណាម្នាក់ អាចនឹកស្មានដល់ឡើយ។ សូម្បីតែនៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ពេលយើងជឿយ៉ាងមុតមាំលើព្រះបន្ទូលរបស់ព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតា ដែលថា «ចូរសង្គ្រោះពិភពលោក» នោះយើងនឹងសម្រេចបេសកកម្មនៃកងទ័ពស្ថានសួគ៌ ពោលគឺជា ការបញ្ចប់ដំណឹងល្អពីនគរស្ថានសួគ៌។
ដូច្នេះ ចូរឱ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឱ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ធីម៉ូថេទី២ ២:៣-៤
ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំ នៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឱ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឱ្យដោយនូវព្រះនាម ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀនឱ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប ម៉ាថាយ ២៨:១៨-២០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន