នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ នោះមានសេចក្តីវេទនាបានធ្លាក់លើស្រុកអេស៊ីព្ទទាំងមូល ប៉ុន្តែ គ្មានសេចក្តីវេទនាណាបានធ្លាក់លើជនជាតិអ៊ីស្រាអែលឡើយ។ រវាងកន្លែងដែលមានសេចក្ដីសញ្ញារបស់ព្រះ និងកន្លែងដែលគ្មានសេចក្ដីសញ្ញា គឺពិតជាខុសគ្នាមែន។ ព្រះបានប្រទានសេចក្តីសន្យាដ៏អស្ចារ្យមួយ គឺថា កន្លែងណាដែលកាន់តាមបញ្ញត្តិរបស់ទ្រង់ ពោលគឺបុណ្យរំលងសញ្ញាថ្មី នោះរាស្ដ្ររបស់ទ្រង់នឹងមានពរក្នុងកាលដែលចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង ម្យ៉ាងទៀត ទ្រង់នឹងលើកគេឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន
ហោរាអេសាយ សេផានា និងពេត្រុស បានធ្វើបន្ទាល់ថា មូលហេតុដែលមានការបំផ្លាញដ៏ធំដោយសារភ្លើង នឹងគ្របមកលើផែនដី នោះក៏ព្រោះតែពិភពលោកមិនរក្សាសញ្ញាថ្មី ដែលមានដូចជាថ្ងៃឈប់សម្រាក និងបុណ្យរំលងរបស់ព្រះ ជាដើម។ ព្រះគម្ពីរធ្វើបន្ទាល់ថា មានតែតាមរយៈការកាន់តាមសេចក្ដីសញ្ញារបស់ព្រះប៉ុណ្ណោះ ទើបមនុស្សជាតិអាចក្លាយជាកូនៗរបស់ព្រះវរបិតាអាន់សាំងហុង និងព្រះមាតា ហើយទទួលការការពារពីព្រះ ឱ្យរួចពីសេចក្ដីវេទនាទាំងអស់បាន។
បើសិនជាខំប្រឹងស្តាប់ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ឱ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ និងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង … ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង ចោទិយកថា ២៨:១-៦
លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះ តើយើងមានសេចក្តីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង នោះឯងត្រូវប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺដោយព្រោះពួកព្ធយុកោរបស់ឯងរាល់គ្នាបានបោះបង់ចោលអញ … ឥតដែលរក្សាច្បាប់អញឡើយ យេរេមា ១៦:១០-១១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន