ដោយសារគម្ពីរទាំង៦៦កណ្ឌ មានវិធីមកឯអ្នកសង្គ្រោះ និងប្រាជ្ញាក្នុងការបែងចែកសេចក្តីពិត ពីសេចក្តីក្លែងក្លាយ នោះព្រះព្រមានយើងមិនឱ្យបន្ថែម ឬដកអ្វីចេញពីព្រះគម្ពីរឡើយ គឺឱ្យធ្វើតាមតែព្រះបន្ទូលព្រះប៉ុណ្ណោះ។ កាលពី២០០០ឆ្នាំមុន ព្រះយេស៊ូវបានប្រកាសតែអង្គទ្រង់ថា "ចូរមកឯខ្ញុំ ទទួលទឹកជីវិតចុះ" ប៉ុន្តែ ទ្រង់បានបង្រៀនយើងថា ឥឡូវនេះ យើងត្រូវតែមកឯព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី ដើម្បីទទួលទឹកជីវិត ហើយជីវិតអស់កល្ប។
អេសាយបានមានទំនាយថា ព្រះនឹងដឹកនាំកូនៗរបស់ទ្រង់ ទៅកាន់ប្រភពនៃទឹកជីវិត ដូច្នេះ ព្រះអាន់សាំងហុង ដែលជាព្រះវិញ្ញាណ ដែលបានបំពេញគ្រប់បណ្តាទំនាយក្នុងព្រះគម្ពីរ បានដឹកនាំមនុស្សជាតិ ទៅឯព្រះមាតាយេរូសាឡិម ដែលជាប្រពន្ធថ្មោងថ្មីរបស់ព្រះវិញ្ញាណ និងជាប្រភពនៃទឹកជីវិត។
ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ វិវរណៈ ២២:១៧
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង … ទ្រង់នឹងនាំគេទៅ អើទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក អេសាយ ៤៩:៨-១០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន