ពេលកូនៗរបស់ព្រះ ក្លាយជាពន្លឺ និងអំបិលនៃលោកិយ តាមសេចក្តីបង្រៀនរបស់ព្រះ ដោយសម្ដែងសិរីល្អរបស់ព្រះតាមរយៈទង្វើល្អ ហើយដឹកនាំមនុស្សជាតិមកឯព្រះវិញ ដោយសេចក្តីពិតនៃសញ្ញាថ្មី នោះព្រះអង្គនឹងសព្វព្រះហឫទ័យ ហើយប្រទានព្រះពរយ៉ាងលើសលប់ដល់ពួកគេ នៅថ្ងៃដែលឈរនៅចំពោះទ្រង់។
បើយើងបានទទួលព្រះគ្រីស្ទអាន់សាំងហុង និងព្រះមាតាស្ថានសួគ៌យេរូសាឡិម នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធហើយ នោះចាប់ពីពេលនេះទៅ យើងត្រូវតែបោះបង់ចោលទម្លាប់អាក្រក់ ដែលបានរៀនពីលោកិយ ហើយក្លាយជាមនុស្សថ្មី ក្នុងនាមជាគ្រីស្ទាន។ ខណៈដែលលោកិយនេះកាន់តែបាត់បង់សេចក្ដីគោរពប្រតិបត្តិដល់ព្រះ ហើយប្រែជាខូចអាក្រក់ និងពោរពេញដោយអំពើទុច្ចរិត នោះយើងត្រូវដឹងខ្លួនថា ថ្ងៃជំនុំជំរះរបស់ព្រះ គឺជិតមកដល់ហើយ ដូចជានៅជំនាន់ណូអេ និងជំនាន់ឡុតដែរ ដូច្នេះយើងត្រូវរស់នៅដោយមានជីវិតកោតខ្លាចដល់ព្រះ ឱ្យកាន់តែខ្លាំងឡើង។
ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង កុំឱ្យត្រាប់តាមសម័យនេះឡើយ ចូរឱ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឱ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង រ៉ូម ១២:១-២
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន